Stellantis កំពុងផ្អាកការផលិតរថយន្តនៅរុស្ស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis បានធ្វើការប្រកាសថាខ្លួនក៏កំពុងផ្អាកផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ីដោយសារតែពិបាកក្នុងការដឹកជញ្ចូល និងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ សម្រាប់ Stellantis គឺក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់ទី ៤ របស់ពិភពលោក ដែលផលិតនូវម៉ូឌែល Peugeot, Citroёn, Opel, Jeep, និង Fiat ។ ខណៈដែលនៅរុស្ស៊ីមានទីផ្សាររថយន្តត្រឹមតែ ១ % ប៉ុណ្ណោះ។ ដោយទ្បែកចំពោះក្រុមហ៊ុនធំៗបរទេសជាច្រើនក៏បានសម្រេចិត្តបិទហាង ផ្អាកអាជីវកម្ម និងរោងចក្រជាបណ្ដោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីប្រទេសរុស្ស៊ីបានប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ គួររំលឹកផងដែរថាក្រុមហ៊ុនផលិតរថយន្ត Stellantis ក៏បាននិយាយកាលពីចុងខែមីនាថាខ្លួននឹងត្រូវតែបិទរោងចក្រ Kaluga ក្នុងពេលឆាប់ៗនេះ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្នែកខ្លះៗ៕